ទោះបីត្រូវបានផ្សព្វផ្សាយថាជា Full-Self Driving (Supervised) ក៏ដោយ ប៉ុន្តែប្រព័ន្ធនេះរបស់ Tesla ជាប្រព័ន្ធបើកបរដោយខ្លួនឯងកម្រិត 2 ដែលទាមទារឲ្យអ្នកបើកបរត្រូវមានការយកចិត្តទុកដាក់ និងត្រៀមខ្លួនឲ្យបានរហ័សបើមានអ្វីកើតឡើង។ មានហេតុផលល្អមួយដែលធ្វើឲ្យត្រូវការរឿងនេះ ពីព្រោះបច្ចេកវិទ្យានេះមានកម្រិត និងនៅឆ្ងាយពីភាពល្អឥតខ្ចោះ។ រឿងនេះបានបង្ហាញជាថ្មីម្តងទៀត នៅពេល NBC News រាយការណ៍ថា ប្រព័ន្ធ Full-Self Driving មានបញ្ហាក្នុងការទទួលស្គាល់របាំងផ្លូវរថភ្លើង។…
ថ្មីៗពី សេដ្ឋកិច្ច
ក្រុមហ៊ុន Toyota Motor នឹងធ្វើការវិនិយោគឡើងវិញនៅក្នុងក្រុមហ៊ុន Isuzu Motors ខណៈក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ជប៉ុននេះ ព្យាយាមបង្កើនការជំរុញរបស់ខ្លួនទៅក្នុងបច្ចេកវិទ្យា ដូចជា ការបើកបរដោយស្វ័យប្រវត្តិ និងយានយន្តអគ្គិសនី។
តម្លៃខុនដូនៅថៃ បន្តធ្លាក់ចុះ
តម្លៃជាមធ្យមសម្រាប់ខុនដូថ្មី និងលក់បន្ត នៅក្នុងប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ចុះនៅឆ្នាំនេះ ដោយសារខុនដូដែលលក់មិនដាច់ គឺច្រើនខ្លាំងពេក ខណៈខុនដូថ្មីចេះតែរីកឡើងជាបន្តបន្ទាប់។
តួលេខចេញពីឧស្សាហកម្មយានយន្តចុងក្រោយបង្អស់ បានបង្ហាញថា ចំនួនរថយន្តថ្មីដែលបានផលិតនៅក្នុងចក្រភពអង់គ្លេស កាលពីឆ្នាំមុន បានធ្លាក់ចុះមួយភាគបី មកនៅក្រោម ៩២១ ០០០ គ្រឿង ដែលជាចំនួនទាបបំផុតចាប់តាំងពីឆ្នាំ ១៩៨៤។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ការនាំចេញដែលមិនមែនជាប្រេងក្នុងស្រុករបស់សិង្ហបុរី បានកើនឡើងក្នុងល្បឿនលឿន ដល់ ១៥,៩ ភាគរយនៅក្នុងខែមិថុនា ដែលត្រូវបានជំរុញដោយតម្រូវការសកល សម្រាប់ផលិតផលដែលទាក់ទងនឹងអេឡិចត្រូនិច និងការកើនឡើងនៃការនាំចេញមិនមែនជាអេឡិចត្រូនិច ដូចជា គ្រឿងម៉ាស៊ីន និងគីមីឥន្ធនៈ ជាដើម។